វិវរណៈ 5:8-11 Khmer Standard Version (KHSV)

8. កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ*។

9. គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថា:“ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំងហើយ​បក​ត្រា​ផងព្រោះ​ទ្រង់​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជាព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ​គ្រប់​ភាសាគ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រនិង​ជា​ក្រុម​បូជា‌ចារ្យ*បម្រើ​ព្រះ‌ជា‌ម្ចាស់​របស់​យើងហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី”។

11. ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវតា*​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ។ ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ត

វិវរណៈ 5