វិវរណៈ 13:9-13 Khmer Standard Version (KHSV)

9. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ឲ្យ​មែន​ទែន!។

10. បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។

11. បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។

12. សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែន‌ដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែន‌ដី​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះ‌ស្បើយ​វិញ​នោះ​ផង។

13. សត្វ​នោះ​បាន​សម្តែង​ទី​សម្គាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែន‌ដី ឲ្យ​មនុស្ស​លោក​ឃើញ។

វិវរណៈ 13