7. ហើយលោកបានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។
8. បន្ទាប់មក លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។
9. ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ លោកក៏លាតដៃទទួលព្រាបនោះ ចូលមកក្នុងទូកធំជាមួយលោកវិញ។
10. លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។
11. នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។
12. លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកលោកវិញទេ។
13. នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។
14. នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។