លោកុ‌ប្បត្តិ 8:2-8 Khmer Standard Version (KHSV)

2. ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។

3. ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កំពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហា‌សិប។

4. នៅ​ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ​នៃ​ខែ​ទី​ប្រាំ‌ពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។

5. រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។

6. សែ‌សិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ

7. ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។

8. បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។

លោកុ‌ប្បត្តិ 8