15. ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖
16. «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។
17. ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
18. លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។
19. សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
20. លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូលថ្វាយជាយញ្ញបូជានៅលើអាសនៈ។
21. ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលំអៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។
22. ដរាបណាមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។