លោកុ‌ប្បត្តិ 7:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។

2. ចូរ​នាំ​សត្វ​ប្រាំ‌ពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធមក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។

3. ត្រូវ​នាំ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំ‌ពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល

4. ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។

5. លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។

6. នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។

7. លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។

8. មាន​សត្វ​ទាំង‌ឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សា‌បក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី

លោកុ‌ប្បត្តិ 7