21. ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
22. លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកបានរស់នៅក្នុងស្រុកអេស៊ីប លោករស់បានមួយរយដប់ឆ្នាំ។
23. លោកយ៉ូសែបបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយលោកក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលលោកបានបីដាក់លើភ្លៅផងដែរ។
24. លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
25. បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
26. លោកយ៉ូសែបក៏ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានអប់សពលោក ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។