4. ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
5. លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។
6. ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។
7. ក្រោយពីបង្កើតអេណុសមក លោកសេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
8. លោករស់បានទាំងអស់ប្រាំបួនរយដប់ពីរឆ្នាំ។
9. ពេលលោកអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកៃណាន។
10. ក្រោយពីបង្កើតកៃណានមក លោកអេណុសរស់បានប្រាំបីរយដប់ប្រាំឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
11. លោករស់បានទាំងអស់ប្រាំបួនរយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
12. ពេលលោកកៃណានមានអាយុចិតសិបឆ្នាំ លោកបង្កើតបានម៉ាលេលាល។
13. ក្រោយពីបង្កើតម៉ាលេលាលមក លោកកៃណានរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
14. លោករស់បានទាំងអស់ប្រាំបួនរយដប់ឆ្នាំ រួចលោកក៏ទទួលមរណភាព។
15. ពេលលោកម៉ាលេលាលមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានយ៉ារ៉េឌ។
16. ក្រោយពីបង្កើតយ៉ារ៉េឌមក លោកម៉ាលេលាលរស់បានប្រាំបីរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
17. លោករស់បានទាំងអស់ប្រាំបីរយកៅសិបប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
18. ពេលលោកយ៉ារ៉េឌមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។
19. ក្រោយពីបង្កើតហេណុកមក លោកយ៉ារេឌរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
20. លោករស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
21. ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។
22. ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន
23. លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។
24. លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។