24. លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
25. ពេលលោកមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាម៉េក។
26. ក្រោយពីបង្កើតឡាម៉េកមក លោកមធូសាឡារស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
27. លោករស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ទទួលមរណភាព។
28. ពេលលោកឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសម្នាក់
29. ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។
30. ក្រោយបង្កើតណូអេមក លោកឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
31. លោករស់បានទាំងអស់ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។