30. គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។
31. នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
32. លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។
33. លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។