15. អ៊ីសាខារយល់ឃើញថាកន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អហើយស្រុកនោះក៏ស្រួលរស់នៅផងដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែបផ្ទុករបស់របរពីលើនិងឲ្យគេប្រើដូចទាសករផង។
16. ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួនក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល
17. ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវដូចពស់វែកនៅតាមផ្លូវលំដែលចាំតែចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
18. ឱព្រះអម្ចាស់អើយទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ!
19. កាដត្រូវកងទ័ពមួយមកវាយសម្រុកតែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។
20. អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេសកូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។
21. ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញីដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។
22. យ៉ូសែបប្រៀបបាននឹងពន្លកលូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹកមែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
23. ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែបគេបាញ់ព្រួញមកលើយ៉ូសែប
24. ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាងយ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុបដែលគ្មាននរណាអាចយកជ័យជំនះបានសូមព្រះអង្គដែលជាគង្វាលនិងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
25. សូមព្រះរបស់ពុកជួយទំនុកបម្រុងកូនសូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប្រទានពរកូនគឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
26. សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះបានប្រសើរលើសពរដូនតារបស់ពុកនិងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត។សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែបគឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គបានញែកចេញពីចំណោមបងប្អូនរបស់ខ្លួនដើម្បីឲ្យបម្រើព្រះអង្គ។
27. បេនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹកនិងយករំពាមកចែកគ្នានៅពេលល្ងាច»។
28. លោកទាំងនោះជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ាកុបបានផ្ដែផ្ដាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
29. បន្ទាប់មក លោកយ៉ាកុបផ្ដែផ្ដាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូនជាជនជាតិហេត
30. គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។
31. នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
32. លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។