14. អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។
15. អ៊ីសាខារយល់ឃើញថាកន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អហើយស្រុកនោះក៏ស្រួលរស់នៅផងដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែបផ្ទុករបស់របរពីលើនិងឲ្យគេប្រើដូចទាសករផង។
16. ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួនក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល
17. ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវដូចពស់វែកនៅតាមផ្លូវលំដែលចាំតែចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
18. ឱព្រះអម្ចាស់អើយទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ!
19. កាដត្រូវកងទ័ពមួយមកវាយសម្រុកតែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។
20. អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេសកូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។