លោកុ‌ប្បត្តិ 49:1-7 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។

2. កូន​ចៅ​របស់​យ៉ាកុប​អើយចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់!ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក

3. រូបេន​ជា​កូន​ច្បង​របស់​ពុកកូន​ជា​ផល​នៃ​កម្លាំង​របស់​ពុកហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

4. កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំងតែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុកដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។

5. ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នាគេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ

6. ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្សហើយ​ពេល​ចង់​សប្បាយគេ​កាត់​ជើង​គោ​លេង។

7. ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ហើយ​ពេល​គេ​ក្ដៅ​ក្រហាយគេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ!ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុបពុក​នឹង​កំចាត់‌កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។

លោកុ‌ប្បត្តិ 49