1. លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។
2. កូនចៅរបស់យ៉ាកុបអើយចូរមកជួបជុំគ្នា ហើយស្ដាប់!ចូរស្ដាប់អ៊ីស្រាអែលជាឪពុក
3. រូបេនជាកូនច្បងរបស់ពុកកូនជាផលនៃកម្លាំងរបស់ពុកហើយពុកបានបង្កើតកូនមកមុនគេក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
4. កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំងតែកូនមិនអាចធ្វើជាមេគេបានទេព្រោះកូនបានបង្អាប់កិត្តិយសពុកដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។