27. ជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។
28. លោកយ៉ាកុបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ លោករស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។
29. ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសម្តែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ!
30. ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
31. លោកយ៉ាកុបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» លោកយ៉ូសែបក៏ស្បថជូន។ បន្ទាប់មក លោកអ៊ីស្រាអែលក្រាបនៅក្បាលដំណេករបស់លោក។