3. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
4. យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។
5. លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។
6. គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។
7. លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។
8. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីប។លោកយ៉ាកុប និងកូនប្រុសរបស់លោក កូនច្បងរបស់លោកយ៉ាកុប គឺរូបេន។
9. កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។
10. កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។
11. កូនប្រុសរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
12. កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
13. កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ាយ៉ូប និងស៊ីមរ៉ូន។