15. លោកទាំងនោះជាកូន ដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។
16. កូនប្រុសរបស់លោកកាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។
17. កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
18. លោកទាំងនោះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
19. កូនប្រុសរបស់លោកស្រីរ៉ាជែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។
20. នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។
21. កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។
22. លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។