5. ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។
6. មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។
7. ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។
8. ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។
9. សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ
10. លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។
11. កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។