12. បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។
13. សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានជ្រាបផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានជ្រាបនូវអ្វីៗទាំងអស់ ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
14. លោកយ៉ូសែបស្ទុះទៅឱបបេនយ៉ាមីន ជាប្អូន រួចយំ រីឯបេនយ៉ាមីនក៏យំឱបលោកយ៉ូសែបដែរ។
15. បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។
16. ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។
17. ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់
18. រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។