លោកុ‌ប្បត្តិ 44:6-10 Khmer Standard Version (KHSV)

6. អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ដេញ​តាម​ពួក​គេ​ទាន់ ហើយ​និយាយ​ទៅ​ពួក​គេ តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់។

7. ពួក​គេ​តប​មក​វិញ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​សែន​អាក្រក់​នេះ​កើត​ទេ។

8. ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ម្ចាស់​របស់​លោក​ដូច​ម្ដេច​កើត!

9. ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។

10. បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

លោកុ‌ប្បត្តិ 44