លោកុ‌ប្បត្តិ 42:18-21 Khmer Standard Version (KHSV)

18. នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ:

19. ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។

20. បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។

21. គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។

លោកុ‌ប្បត្តិ 42