លោកុ‌ប្បត្តិ 41:20-24 Khmer Standard Version (KHSV)

20. គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។

21. ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។

22. បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ

23. ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

24. កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។

លោកុ‌ប្បត្តិ 41