1. លោកអដាំរួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។
2. នាងសម្រាលបានកូនមួយទៀត គឺអេបិល ជាកូនប្អូន។ ក្រោយមក លោកអេបិលបានប្រកបរបរជាគង្វាលចៀម រីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
3. លុះដល់ពេលប្រមូលផលហើយ លោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអម្ចាស់។
4. លោកអេបិលក៏បាននាំយកកូនសត្វ ដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់
5. តែព្រះអង្គមិនគាប់ព្រះហឫទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។
6. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្ដៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ?