លោកុ‌ប្បត្តិ 39:18-22 Khmer Standard Version (KHSV)

18. តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។

19. ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។

20. គាត់​ឲ្យ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធ‌នាគារ ដែល​គេ​ឃុំ‌ឃាំង​អ្នក​ទោស​របស់​ស្ដេច។ពេល​លោក​យ៉ូសែប​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ

21. ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​លោក គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធ‌នាគារ​មាន​ចិត្ត​សន្តោស​ដល់​លោក។

22. នាយក​ពន្ធ‌នាគារ​ប្រគល់​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារ‌កិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធ‌នាគារ។

លោកុ‌ប្បត្តិ 39