17. នាងបាននិយាយពាក្យដដែលទៅកាន់ប្ដីថា៖ «ទាសករជាតិហេប្រឺដែលបងបានយកមកនោះ វាមករករំលោភខ្ញុំ
18. តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។
19. ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ម្ចាស់របស់លោកយ៉ូសែបក្ដៅក្រហាយយ៉ាងខ្លាំង។
20. គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្ដេច។ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ
21. ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្តែងព្រះហឫទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។
22. នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។
23. នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។