លោកុ‌ប្បត្តិ 39:11-18 Khmer Standard Version (KHSV)

11. ថ្ងៃ​មួយ លោក​យ៉ូសែប​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​លោក​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បម្រើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ

12. ភរិយា​របស់​លោក​ប៉ូទី‌ផារ​ក៏​ទាញ​អាវ​លោក​យ៉ូសែប​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​ក៏​ទុក​អាវ​លោក​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។

13. ពេល​នាង​ឃើញ​លោក​ទុក​អាវ​លោក​ក្នុង​ដៃ​នាង និង​ឃើញ​លោក​រត់​ចេញ​មក​ក្រៅ​ដូច្នេះ

14. នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន‌ជាតិ​ហេប្រឺ​នេះ​មក​ឲ្យ​មាក់‌ងាយ​យើង។ វា​ចូល​មក​បម្រុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។

15. ពេល​វា​ឮ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង​ដូច្នេះ វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។

16. នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ជា​មួយ​នាង រហូត​ទាល់​តែ​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។

17. នាង​បាន​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ

18. តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។

លោកុ‌ប្បត្តិ 39