លោកុ‌ប្បត្តិ 39:1-4 Khmer Standard Version (KHSV)

1. ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យ៉ូសែប​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​លោក​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន និង​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។

2. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​យ៉ូសែប ការ​អ្វី​ដែល​លោក​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ លោក​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​លោក ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។

3. ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

4. លោក​ប៉ូទី‌ផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ គាត់​ក៏​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង‌តាំង​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់‌គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។

លោកុ‌ប្បត្តិ 39