លោកុ‌ប្បត្តិ 38:14-17 Khmer Standard Version (KHSV)

14. ឮ​ដូច្នេះ នាង​តាម៉ារ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។

15. កាល​លោក​យូដា​ឃើញ​នាង គាត់​ស្មាន​ថា​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​មាន​ស្បៃ​បាំង​មុខ។

16. គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​ឲ្យ​អ្វី​ខ្ញុំ?»។

17. គាត់​ឆ្លើយ​ថា «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចា៎ស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​ឲ្យ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។

លោកុ‌ប្បត្តិ 38