1. គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាម។
2. នៅទីនោះ គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។
3. នាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ើរ”។
4. នាងមានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណាន់”។
5. នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។
6. លោកយូដាបានដណ្ដឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។