លោកុ‌ប្បត្តិ 37:9-11 Khmer Standard Version (KHSV)

9. ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។

10. គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។

11. បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។

លោកុ‌ប្បត្តិ 37