លោកុ‌ប្បត្តិ 37:28-32 Khmer Standard Version (KHSV)

28. បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។

29. កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

30. រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

31. គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។

32. បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្ដាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។

លោកុ‌ប្បត្តិ 37