4. នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល
5. ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
6. លោកអេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោករកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីលោកយ៉ាកុបជាប្អូនរបស់លោក
7. ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាបានដែរ។
8. លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថា អេដុមដែរ។
9. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។
10. កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
11. កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។
12. អេលីផាស ជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
13. កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
14. កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
15. រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស
16. លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។