លោកុ‌ប្បត្តិ 36:18-21 Khmer Standard Version (KHSV)

18. មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។

19. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេ‌កន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។

20. រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា

21. ឌីសូន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​ជន‌ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។

លោកុ‌ប្បត្តិ 36