24. កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។
25. កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។
26. កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
27. លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
28. លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។
29. បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។