17. ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។
18. លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។
19. លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
20. លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។
21. លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។
22. គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ:
23. កូនប្រុសរបស់លោកស្រីលេអា មាន: រូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
24. កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។
25. កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។