លោកុ‌ប្បត្តិ 34:29-31 Khmer Standard Version (KHSV)

29. ពួក​គេ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​នោះ ចាប់​កូន​ក្មេង និង​ស្រីៗ​យក​ទៅ​ជា​មួយ​ដែរ ហើយ​បាន​ប្រមូល​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ផ្ទះ​គេ​ផង។

30. លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ»។

31. លោក​ស៊ីម្មាន និង​លោក​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

លោកុ‌ប្បត្តិ 34