1. លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុប ឈ្មោះឌីណា។ ថ្ងៃមួយ នាងឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។
2. ពេលនោះ ស៊ីគែមជាកូនរបស់លោកហាម៉ោរ សាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះ បានឃើញនាង ហើយក៏ចាប់នាងរំលោភ។
3. ស៊ីគែមជំពាក់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។
4. ស៊ីគែមជម្រាបលោកហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្ដឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។
5. លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។
6. លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។
7. កាលកូនប្រុសៗរបស់លោកយ៉ាកុបវិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។
8. លោកហាម៉ោរបាននិយាយទៅកាន់លោកយ៉ាកុប និងកូនថា៖ «ស៊ីគែម កូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។
9. សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។