17. រីឯលោកយ៉ាកុប លោកចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ លោកបានសង់ផ្ទះមួយសម្រាប់លោក និងសង់រោងសម្រាប់ហ្វូងសត្វរបស់លោកដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
18. លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។
19. លោកបានទិញដីមួយកន្លែងពីកូនចៅរបស់លោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។
20. លោកបានសង់អាសនៈមួយនៅទីនោះ ដែលលោកដាក់ឈ្មោះថា «ព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែល»។