11. សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
12. ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
13. យប់នោះ លោកយ៉ាកុបក៏ស្នាក់នៅកន្លែងនោះ។ លោកបានយកសត្វមួយចំនួន ដែលលោកមានមកធ្វើជាជំនូន ដល់លោកអេសាវជាបង
14. គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល
15. អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។
16. លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។
17. លោកបង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើលោកអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?”