11. សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
12. ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
13. យប់នោះ លោកយ៉ាកុបក៏ស្នាក់នៅកន្លែងនោះ។ លោកបានយកសត្វមួយចំនួន ដែលលោកមានមកធ្វើជាជំនូន ដល់លោកអេសាវជាបង
14. គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល
15. អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។
16. លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។