51. លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ៎ គំនរថ្ម និងស្តូបនេះ ដែលពុកបានដាក់នៅចន្លោះកូន និងពុក។
52. គំនរថ្ម និងស្តូបជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។
53. សូមព្រះរបស់លោកអប្រាហាំ និងព្រះរបស់លោកណាឃរ គឺព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ លោកយ៉ាកុបក៏បានស្បថ ដោយយកព្រះដែលលោកអ៊ីសាក ជាឪពុករបស់លោកគោរពកោតខ្លាច ធ្វើជាប្រធាន។
54. លោកយ៉ាកុបបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់នៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់លោកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
55. លោកឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុសកូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក លោកឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។