7. លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។
8. គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។
9. លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។
10. ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។
11. បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។
12. លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។