10. ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។
11. បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។
12. លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។
13. កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។
14. លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។