លោកុ‌ប្បត្តិ 26:30-35 Khmer Standard Version (KHSV)

30. លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។

31. បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

32. នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​មក​ជម្រាប​លោក អំពី​អណ្ដូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។

33. លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។

34. ពេល​លោក​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ លោក​រៀប‌ការ​ជា​មួយ​នាង​យូ‌ឌីត ជា​កូន​របស់​លោក​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប‌ការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត។

35. នាង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​លោក​អ៊ីសាក និង​លោក​ស្រី​រេបិកា​ពិបាក​ចិត្ត​ជា​ខ្លាំង។

លោកុ‌ប្បត្តិ 26