1. លោកអប្រាហាំយកភរិយាមួយទៀត ឈ្មោះកិទូរ៉ា។
2. គាត់បង្កើតបានកូនប្រុសជូនលោក ដែលមានឈ្មោះដូចតទៅនេះគឺ សឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។
3. យ៉ុកសានបង្កើតសេបា និងដេដាន់។ កូនចៅរបស់ដេដាន់ គឺជនជាតិអាសស៊ើរ លេទូស និងលេវមី។
4. កូនចៅរបស់ម៉ាឌានមាន អេផា អេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយដែលជាកូនចៅរបស់នាងកិទូរ៉ា។
5. លោកអប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោកមាន ឲ្យលោកអ៊ីសាក។
6. រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
7. លោកអប្រាហាំរស់បានទាំងអស់មួយរយចិតសិបប្រាំឆ្នាំ។
8. បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
9. លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ
10. គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។