59. គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។
60. ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖«ប្អូនរេបិកាអើយសូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្សរាប់លានរាប់កោដិនាក់សូមឲ្យពូជពង្សនាងគ្រប់គ្រងលើពួកខ្មាំងសត្រូវរបស់នាង»។
61. រេបិកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។
62. នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។
63. ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
64. រីឯនាងរេបិកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ
65. សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?»
66. អ្នកបម្រើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។
67. លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។