លោកុ‌ប្បត្តិ 24:18-21 Khmer Standard Version (KHSV)

18. នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។

19. ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។

20. នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្ដូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។

21. បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។

លោកុ‌ប្បត្តិ 24