26. ព្រះបាទអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
27. លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
28. លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។
29. ព្រះបាទអប៊ីម៉ាឡិចសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
30. លោកតបថា៖ «សូមទ្រង់មេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។
31. ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយដែលលោកទាំងពីរបានស្បថនឹងគ្នាទៅវិញទៅមក។
32. ដូច្នេះ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយលោកភីកុល មេទ័ពរបស់ស្ដេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។
33. លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។
34. លោកអប្រាហាំស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។