លោកុ‌ប្បត្តិ 20:6-10 Khmer Standard Version (KHSV)

6. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ ក្នុង​សុបិន​និមិត្ត​នោះ​ថា៖ «យើង​ក៏​ដឹង​ច្បាស់​ដែរ​ថា អ្នក​ធ្វើ​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ឃាត់​អ្នក កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ យើង​មិន​បណ្ដោយ​ឲ្យ​អ្នក​ប៉ះ‌ពាល់​នាង​ឡើយ។

7. ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ព្យាការី​មួយ​រូប គាត់​នឹង​ទូល‌អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។

8. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក្រោក​ឡើង​ពី​ព្រលឹម ស្ដេច​កោះ​ហៅ​អ្នក​បម្រើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​ហេតុ‌ការណ៍​អស់​ទាំង​នេះ។ ពួក​បម្រើ​របស់​ស្ដេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។

9. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ហៅ​លោក​អប្រាហាំ​មក រួច​មាន​រាជ​ឱង្ការ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​លោក បាន​ជា​លោក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? លោក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។

10. បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «តើ​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​ប្រព្រឹត្ត​បែប​នេះ?»។

លោកុ‌ប្បត្តិ 20