លោកុ‌ប្បត្តិ 20:1-4 Khmer Standard Version (KHSV)

1. លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំ‌នៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។

2. លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។

3. ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។

4. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

លោកុ‌ប្បត្តិ 20